អគ្គលេខាធិការដ្ឋាន​នៃ​ អ.ដ.ក.​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការផ្តល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ ជាមួយតំណាងស្ថាប័នធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

អគ្គលេខាធិការដ្ឋាន​នៃ​ អ.ដ.ក.​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការផ្តល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ ជាមួយតំណាងស្ថាប័នធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

----------------

នារសៀល​ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥,​ ឯកឧត្តម​ យ៉ម​ ផារ៉ូត​ ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការ​នៃ​ អ.ដ.ក.​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​លេីការផ្តល់សេវាដោះស្រាយវិវាទ​របស់​ អ.ដ.ក.​ ជាមួយតំណាងស្ថាប័នធនាគារ​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ដែលបាននិងកំពុងប្រេីប្រាស់សេវា​ដោះស្រាយ​វិវាទរបស់​ អ.ដ.ក.​ ។

កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដេីម្បីពិនិត្យ​ និងពិភាក្សាលេីចំណុចខ្លាំង​ និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន​ ​ ពាក់ព័ន្ធនឹង​ការផ្តល់សេវា​ដោះស្រាយវិវាទរបស់​ អ.ដ.ក.​ សំដៅធ្វេីឱ្យប្រសេីរទ្បេីងនូវគុណភាព​ ​និងប្រសិទ្ធភាព​នៃការផ្តល់សេវា​ ក៏ដូចជាដេីម្បីអាចឆ្លេីយតបបាននឹងតម្រូវការសេវាមួយដ៏ល្អប្រសេីរសម្រាប់ប្រជាពលរដ្ឋ​ ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ