អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​ ៤​ នៅតាមខេត្តក្នុងភូមិភាគឦសាន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​ ៤​ នៅតាមខេត្តក្នុងភូមិភាគឦសាន

==============

ខេត្តរតនគិរី÷ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង អ.ដ.ក.​ ចំនួន​ ៤​ ប្រចាំនៅខេត្តរតនគិរី,​ ខេត្តក្រចេះ​,​ ខេត្តស្ទឹងត្រែង​ និងខេត្តមណ្ឌលគិរី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ថ្នាក់ដឹកនាំ​ និងសមាជិកនៃ អ.ដ.ក., ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងនៃខេត្តរតនគិរី, ខេត្តក្រចេះ​,​ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី​ និងដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍, ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំង​ ៤​ សរុបប្រមាណជា​ ៥០០ នាក់។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យតំណាង​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវតិ្តសាស្ត្រថ្មីមួយទៀតរបស់ អ.ដ.ក. ដែល​ អ.ដ.ក.​ បានបង្កេីតឱ្យមាននូវការិយាល័យតំណាង​របស់ខ្លួន​ នៅក្នុងខេត្តអាទិភាព​ ក្នុងគោលដៅធ្វើឱ្យប្រសើរទ្បើងនៃការផ្តល់សេវាដោះស្រាយវិវាទ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលនេះនឹងជួយគាំទ្រដល់ការអនុវត្តគោល​នយោបាយលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌ ស្របតាមចក្ខុវិស័យ​ដ៏ត្រឹមត្រូវនៃការកែទម្រង់ប្រព័ន្ធយុតិ្តធម៌នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ជូនថា ការិយាល័យតំណាង អ.ដ.ក. នេះ នឹងដើរតួនាទីជាបណ្តាញការងាររបស់ អ.ដ.ក. និងមានសមត្ថកិច្ចសំខាន់ៗ ចំនួន ៣ គឺ (ទី១)- ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលស្នើសុំផ្សះផ្សាវិវាទ, (ទី២)- ធ្វើការសម្រុះ​សម្រួលដោះស្រាយវិវាទ និង (ទី៣)- សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វ​ផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. និងបណ្តុះបណ្តាលជំនាញនៃការដោះស្រាយវិវាទជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីយន្តការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការអនុវត្តការងារក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល

...

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​លើកទី១១ នៃ​ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ