ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

===================
ខេត្តកណ្តាល៖ ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកនៃ អ.ដ.ក. អមដោយ លោក ឯម សុភ័ក្ត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ករណីវិវាទនេះ ត្រូវបានភាគី ដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាសង្កាត់ស្វាយជ្រំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។