មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅឃុំម្រាប ស្រុករមាសហែក ខេត្តស្វាយរៀង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងមត៍ក
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅឃុំម្រាប ស្រុករមាសហែក ខេត្តស្វាយរៀង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងមត៍ក
===================
ខេត្តស្វាយរៀង ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សុក ហៃ និងលោក ង៉ាក់ ប៊ុនធី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងមត៍ក ជូនប្រជាពលរដ្ឋរស់នៅស្ថិតនៅឃុំម្រាប ស្រុករមាសហែក ខេត្តស្វាយរៀង។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានមកផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៅ អ.ដ.ក. ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។