អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជេីញចូលរួមកម្មវិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ ស្តីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជេីញចូលរួមកម្មវិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ ស្តីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

---------

សណ្ឋាគារសុខា៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ តាមការចាត់តាំងរប​ស់ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ ស្តីពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា​។

ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់​លោក តូច ចៅចេក នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា, លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងវាគ្មិនកិត្តិយសមកពីតំណាង ធនាគារប្រៃសណីយ៍កម្ពុជា, CBC, ធនាគារ Acleda, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងដោយមានការចូលរួមជាសិក្ខាកាមមកពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.​ សរុប ៨០​ រូប។

សូមបញ្ជាក់ថា​ សិក្ខាសាលា​ ដែលត្រូវបាន​រៀបចំទ្បេីង​ក្រោមកិច្ចសហការរវាង​ អ.ដ.ក.​ និងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដោយភាគីទាំងបី ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងដើម្បីជាមូលដ្ឋានសម្រាប់យកទៅអនុវត្តការងារ​ឱ្យកាន់តែមានប្រសិទ្ធភាព​ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសលើវិវាទពាក់ព័ន្ធនឹងបំណុល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

 

ព័ត៌មាន ថ្មីៗ

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានជួបប្រជុំជាមួយនឹង គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា ដេីម្បី​ពិភាក្សា​ឈ្វេងយល់ពីវឌ្ឍនភាពការងារនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក

...

នៅថ្ងៃចន្ទ ២ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចពិភាក្សាស្តីពី “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ” ដែលជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ ដែលបានចុះរវាង​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល