មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទចំនួន ២ករណី ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទចំនួន ២ករណី ជូនប្រជាពលរដ្ឋដល់មូលដ្ឋានរស់នៅ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់

===================

ខេត្តបាត់ដំបង ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហ៊ូ ប៊ុនណន និងលោក វ៉ាន់ ប៊ុនថន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានមកផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៅ អ.ដ.ក. ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួលផ្សះផ្សាវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

...

ស្រុកមោងឫស្សី៖ នារសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និង លោក ទេព ហន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី បានអញ្ជើញជួបប្រជុំ​ ដើម្បីពិនិត្យ និងពង្រឹងការអនុវត្តយុទ្ធនាការ "មោងឫស្សីគ្មានវិវាទ" ដោយមានការអញ្ជើញចូលរួមពី​ ថ្នាក់ដឹកនាំ​ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.​, អភិបាលរងស្រុក, នាយករដ្ឋបាល, ប្រធានការិយាល័យជំនាញ និងតំណាងឃុំទាំង៩ ក្នុងស្រុកមោងឫស្សី។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីយន្តការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការអនុវត្តការងារក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល