ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​លើកទី១១ នៃ​ អ.ដ.ក.

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​លើកទី១១ នៃ​ អ.ដ.ក.

======================

ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក., ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី​ ១១ នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ចំនួន ២ គឺ៖

ទី១- វឌ្ឍនភាពការងាររបស់ អ.ដ.ក. ដែលសម្រេចបាន នៅចន្លោះកិច្ចប្រជុំលើកទី១០ និងលើកទី១១ នៃ អ.ដ.ក.។

ទី២- ពិនិត្យ និងសម្រេចលើសំណេីសុំផ្តល់នីតិ​សម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២​ ចំនួន​ ៤០​ រូប។

នៅក្នុងកិច្ចប្រជុំលើកទី១១ នេះ​ ជាមួយនឹងការវាយតម្លៃខ្ពស់លេីលទ្ធផលការងារដែល​ អ.ដ.ក.​ សម្រេចបាន​កន្លង​មក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនដល់អគ្គលេខាធិការដ្ឋាន​ និងតួអង្គពាក់ព័ន្ធ​ ដូចខាងក្រោម​ :

១- ត្រូវបន្តការយកចិត្តទុកដាក់លើការពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើស្ថាប័ន អ.ដ.ក. ដោយត្រូវធានាឱ្យបាននូវការគោរពនូវក្រមសីលធម៌ និងក្រមប្រតិបត្តិ របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។

២- ត្រូវបន្តជំរុញការផ្សព្វផ្សាយអំពី​យន្តការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ​ ឱ្យបានទូលំទូលាយ និងឱ្យដល់មូលដ្ឋានភូមិ-ឃុំផ្ទាល់ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ អាចទទួលបានព័ត៌មាន និងយល់ដឹងអំពី​សារសំខាន់នៃយន្តការ អ.ដ.ក.​ ពិសេស​ ប្រជាពលរដ្ឋ​រស់នៅខេត្តទាំង ៤ ក្នុងតំបន់ភូមិភាគឦសាន​ ដែលជាខេត្តគោលដៅមួយរបស់ អ.ដ.ក.។

៣- ពិនិត្យ​លទ្ធភាព​រៀបចំនូវសិក្ខាសាលាឆ្លុះបញ្ចាំងនូវបទពិសោធន៍ អំពីភាពជោគជ័យ (Success Story) ក្នុងការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ដោយមានវត្តមានចូលរួមពីតួអង្គពាក់ព័ន្ធនានា​ ដើម្បីជំរុញឱ្យមានការប្រើប្រាស់យន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ឱ្យកាន់តែទូលំទូលាយ។

៤- នាពេលខាងមុខ​ ត្រូវ​សិក្សាអំពី​គម្រោងបង្កើតឱ្យមានការិយាល័យតំណាង អ.ដ.ក. ប្រចាំនៅថ្នាក់តំបន់ និងគម្រោងបង្កើតឱ្យមាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. នៅតាមសាលាដំបូងរាជធានី-ខេត្ត។

ទន្ទឹមគ្នានេះ អង្គប្រជុំ​ អ.ដ.ក.​ ក៏បានសម្រេចផ្តល់នីតិសម្បទាជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ ជំនាន់ទី២ ចំនួន ៤០ រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌគុណវុឌ្ឍិ​ ដែលកំណត់ដោយច្បាប់ ដើម្បីអាចចូលបំពេញការងារជាអ្នកដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋ។

ព័ត៌មាន ថ្មីៗ

...

ទីក្រុងសេអ៊ូល៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍អនុញ្ញាត៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. និង ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្ធានកម្ម ជូនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ នៃ​ អ.ដ.ក.​ នៅទីក្រុងសេអ៊ូល​ សាធារណរដ្ឋកូរ៉េ។

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពី ការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខេត្តកំពត៖ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពីការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ