អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី

============

ខេត្តមណ្ឌលគិរី៖ ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់

សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏បានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ចាន់ រតនា អភិបាលរង តំណាង ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរី, ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក., លោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋាន, លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគរី, និងដោយមានសិក្ខាកាមចូលរួមពី មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី សរុបចំនួន ៥០ រូប។

សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងគោលដៅលើកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃកាដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅធ្វើឱ្យ៖

(១)-មន្ត្រីយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(២)-មន្ត្រីបានយល់ដឹងអំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ

(៣)-មន្ត្រីអាចមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព័ត៌មាន ថ្មីៗ

...

ទីក្រុងសេអ៊ូល៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍អនុញ្ញាត៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. និង ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្ធានកម្ម ជូនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ នៃ​ អ.ដ.ក.​ នៅទីក្រុងសេអ៊ូល​ សាធារណរដ្ឋកូរ៉េ។

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពី ការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខេត្តកំពត៖ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពីការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ