អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយអង្គការនារីដើម្បីសន្តិភាព និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំនូវវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី "ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបយេនឌ័រ" ជូនដល់មន្រ្តីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយអង្គការនារីដើម្បីសន្តិភាព និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំនូវវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី "ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបយេនឌ័រ" ជូនដល់មន្រ្តីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី

===============

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយអង្គការនារីដើម្បីសន្តិភាព និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំនូវវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី "ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបយេនឌ័រ" ជូនដល់មន្រ្តីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី។

ពិធីបេីកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ចាន់ រតនា អភិបាលរងខេត្ត, អ្នកស្រី គ្រី ស៊ុយហៀង នាយិការប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព និងលោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី និងដោយមានសិក្ខាកាមចូលរួមជាមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី សរុបចំនួន ៦០ រូប។

វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការនារីដើម្បីសន្តិភាព ក្នុងគោលបំណងផ្សព្វផ្សាយបង្កើនការយល់ដឹងពីគោលការណ៍គន្លឹះក្នុងការសម្រុះសម្រួលវិវាទគ្រួសារ ប្រកបដោយការឆ្លើយតបយេនឌ័រ កិច្ចការពារផ្លូវច្បាប់និងការផ្តល់សេវាជំនួយផ្សេងៗក្នុងករណីដែលមិនអាចសម្រុះសម្រួលបាន និងការផ្សព្វផ្សាយលើកកម្ពស់យន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ជូនដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប្រតិបត្តិករដោះស្រាយវិវាទនៅមូលដ្ឋាន។

ព័ត៌មាន ថ្មីៗ

...

ទីក្រុងសេអ៊ូល៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍អនុញ្ញាត៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. និង ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្ធានកម្ម ជូនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ នៃ​ អ.ដ.ក.​ នៅទីក្រុងសេអ៊ូល​ សាធារណរដ្ឋកូរ៉េ។

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពី ការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខេត្តកំពត៖ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពីការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ