អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

============

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក.និង ឯកឧត្តម ស៊ីវ វុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកសាន់ យូ អភិបាលរងខេត្ត បានជួបប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ដោយអនុលោមតាមស្មារតីនៃ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។