ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ ដូចខាងក្រោម÷
ទី១- បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី អ.ដ.ក. ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ភូមិ និងការិយាល័យជំនាញ នៃរដ្ឋបាលស្រុក
ទី២- ផ្សព្វផ្សាយពង្រឹង និងលើកកម្ពស់កិច្ចសហការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង។