ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ito Mizuki តំណាងអង្គការ JICA ប្រចាំកម្ពុជា។

     

        នារសៀលថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ito Mizuki តំណាងអង្គការ JICA ប្រចាំកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត សមាជិក អ.ដ.ក. និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងលោក យន់ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៣ ដូចខាងក្រោម៖

ទី១-ស្វែងយល់បន្ថែមអំពីគោលបំណងនៃការរៀបចំយន្តការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសដំណេីរការ សម្រុះ សម្រួលវិវាទរបស់ អ.ដ.ក.

ទី២-កិច្ចសហការក្នុងការរៀបចំសិក្ខាសាលា ឬ ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសជប៉ុន សម្រាប់ថ្នាក់ដឹកនាំនៃ អ.ដ.ក

ទី៣-កិច្ចសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

ទីក្រុងសេអ៊ូល៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍អនុញ្ញាត៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. និង ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្ធានកម្ម ជូនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ នៃ​ អ.ដ.ក.​ នៅទីក្រុងសេអ៊ូល​ សាធារណរដ្ឋកូរ៉េ។

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពី ការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខេត្តកំពត៖ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំសិក្ខាសាលាឆ្លុះបញ្ជាំង ស្តីពីការអនុវត្តការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំឱ្យមាន វេទិកាសាធារណៈស្ដីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"​ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

...

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួនប្រមាណ​ ២០០​ នាក់។

...

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងអង្គការ UNDP ប្រចាំកម្ពុជា​ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ