នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការចាត់តាំងពី ឯកឧត្ដម យ៉ម ផារ៉ូត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.,ឯកឧត្ដម សុខ បូរ៉ា អគ្គលេខាធិការរង និង ឯកឧត្ដម សៀង គង់ អគ្គលេខាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា