ទីក្រុងសេអ៊ូល៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលគោលការណ៍អនុញ្ញាត៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងតាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក. និង ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក. បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្ធានកម្ម ជូនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។