នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំសហការី នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជួបពិភាក្សាការងារជាមួយ លោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាព និង តំណាងអង្គការ American Friends Service Committee (AFSC) ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា