លោកជំទាវ ជា វាសនា រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក.  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.​ បានអញ្ជេីញដឹកនាំសម្របសម្រួលនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោល(TOT) និងជំនាញដោះស្រាយវិវាទបន្ថែម​ ពិសេសសម្រាប់ដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

     នាថ្ងៃពុធ ៣ កើត និងថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧-​៨​ ខែសីហា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក.​,​ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក.  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.​ បានអញ្ជេីញដឹកនាំសម្របសម្រួលនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោល(TOT) និងជំនាញដោះស្រាយវិវាទបន្ថែម​ ពិសេសសម្រាប់ដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ ក្នុងវគ្គបណ្តុះបណ្តាលនេះ​ ក៏មានវត្តមាន លោក ហាសា ហ្វឺណាន់ដូ​ (Harsha Fernando) ជាមេធាវី សន្ធានការី និងជាអ្នកជំនាញចរចាប្រចាំតំបន់​ បានចូលរួមជាវាគ្មិនចែករំលែកជំនាញដោះស្រាយវិវាទផ្អែកលើគុណតម្លៃនៃទំនាក់ទំនងរបស់ភាគី និងជំនាញចរចាផ្អែកលើគុណតម្លៃនេះ ដល់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ​ ដែលជាក្រុមការងារអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច​ និងតំបន់ដាច់ស្រយាល។ វគ្គបណ្ដុះបណ្ដាលរយ:ពេល​ ២​ ថ្ងៃនេះ​ ត្រូវបានរៀបចំទ្បេីងដេីម្បីពង្រឹងសមត្ថភាពដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​ ឱ្យក្លាយជាគ្រូបង្គោល​ជំនាន់ទី១​ និងដែលជាក្រុ​មការងារអនុវត្តគម្រោង​ខាងលេី​ សំដៅបង្កេីនសមត្ថភាព​មន្ត្រី​អនុវត្តគម្រោង​ ដែលនឹងត្រូវចុះធ្វេីការផ្សព្វផ្សាយ​ និងបណ្តុះបណ្តាលបន្ត​លេីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ​ ដល់មន្រ្តីពាក់ព័ន្ធនៅថ្នាក់រដ្ឋបាលក្រោមជាតិ​ ឱ្យមានសមត្ថភាពជំនាញដោះស្រាយវិវាទនៅមូលដ្ឋានខ្លួនផ្ទាល់ប្រកបដោយនិរន្តរភាព​ និងប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ផងដែរថា​ គម្រោងចុះដោះស្រាយ​វិវាទ​ជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច​ និងតំបន់ដាច់ស្រយាល គឺជាគម្រោងមួយដែលបង្កេីតទ្បេីងក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម​ កើត រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធាន អ.ដ.ក. ដោយបានគិតគូរយកចិត្តទុកដាក់​ដល់​ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ​ ពិសេសជនជាតិ​ដើមភាគតិច​ និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល​ សំដៅលើក​​កម្ពស់សិទ្ធិទទួលបានយុត្តិធម៌​ និងធានាបាន​នូវសុខសន្តិភាព ភាពសុខដុមរមនាក្នុងសហគមន៍ជនជាតិ និងសង្គមជាតិ។

ព័ត៌មាន ថ្មីៗ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករបរធនបាលកិច្ច (ន.ប.ធ) បា​​​​​នចុះ​​អនុស្សរណៈ​នៃ​ការយោគយល់គ្នា (M​O​U​)​​​​​ ស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការ​សម្រុះ​សម្រួ​ល​ដោះស្រាយវិវាទក្នុងវិស័យ​បរធន​បាល​កិ​ច្ច​។

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ វគ្គ២ ជូនដល់និយ័តករសន្តិសុខសង្គម ដែលមានរយៈពេល ៣ ថ្ងៃ។

...

ខេត្តបាត់ដំបង÷ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នរគបាលប៉ុស្តិរដ្ឋបាល និងការិយាល័យជំនាញក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង សរុបប្រមាណ ៨០នាក់។

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ