លោកជំទាវ ជា វាសនា រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជេីញដឹកនាំសម្របសម្រួលនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោល(TOT) និងជំនាញដោះស្រាយវិវាទបន្ថែម ពិសេសសម្រាប់ដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល