នៅរសៀលថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានផ្តល់បទសម្ភាសដល់ស្ថានីយទូរទស្សន៍បាយ័ន BTV អំពី សមិទ្ធផលរយៈពេល១ឆ្នាំ នៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋរបស់អាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥) ។