ខេត្តក្រចេះ÷ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន, ឯកឧត្តម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លោក អែម ប៊ុន្នី បានចុះធ្វើការប្រមូលព័ត៌មាន និងធ្វើការសម្រុះសម្រួលដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិវាទដីធ្លី មួយកន្លែង ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។